ប្រទេសអ៊ីស្រាអែល៖ ភ្នាក់ងារសន្តិសុខផ្ទៃក្នុងស្ហីនបេត របស់ប្រទេសអ៊ីស្រា អែលបានប្រកាសកាលពីថ្ងៃពុធថា ការចាប់ ខ្លួនពលរដ្ឋ អារ៉ាប់ដែល បាន រៀបផែន ការវាយប្រហារភេរវកម្មទៅលើ រថយន្តក្រុងមួយគ្រឿង នៅភាគ ខាងជើង ទីក្រុង ហា ដឺរ៉ា។
ជនសង្ស័យ ម្នាក់នេះ មានឈ្មោះថា មូហាម៉ាដ ណាដ័រ ម៉ាហា ចាណា មានអាយុ ២០ឆ្នាំ មកពីទីក្រុង អ៊ុំ អាល់ ហ្វាម នៃ ប្រទេស អារ៉ាប់ ភាគខាងជើងប្រទេសអ៊ីស្រាអែល។
ប្រភពភ្នាក់ ងារសន្តិសុខស្ហីន បេតបាន បន្ថែមឱ្យ ដឹងថា លោក ម៉ាហា ចាណា ត្រូវបានជ្រើសរើស កាលពីប៉ុន្មានខែ មុន ដោយ កង ពលតូច អ៊ីស្សាដ ឌីន អាល កាហ្ស៉ាម។ កងពលតូចនេះគឺជាសេនាធិការប្រដាប់អាវុធនៃចលនាកាន់អំណាច ហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក ចាណា បានប្រមូលព័ត៌មានពីគោលដៅដ៏មានសក្តានុពលនៅក្នុងប្រទេសអ៊ីស្រាអែល ដោយផ្តោតសំខាន់ទៅលើទីតាំងសន្តិសុខ និងតំបន់ប្រជុំជនអ៊ូអរ និងក្រោយមកទៀតបានបញ្ចូន ព័ត៌មានបន្ត ទៅកាន់ក្រុម ប្រដាប់អាវុធហាម៉ាស នៅក្នុងតំបន់ហ្កា ហ្សាស្ទ្រីប។ ផែនការ របស់គាត់គឺ កំណត់គោលដៅ ទៅលើរថយន្តក្រុងលេខ៩២១ ដែលធ្វើ ដំណើរ ចេញពីភាគ ខាងជើង ទីក្រុង ហៃហ្វាទៅកាន់ តំបន់កណ្តាល ប្រទេស អ៊ីស្រា អែល។ ទោះបីជាយ៉ាង ណាក៏ ដោយ លោក ម៉ាហាចាណា ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាន ប្រើសារធាតុ គីមីក្នុងការប៉ុន ប៉ងបង្កើន ថាមពលបំផ្ទុះ។
ជនជាតិភាគតិចអារ៉ាប់ក្នុងប្រទេសអ៊ីស្រាអែលគឺជាជនជាតិប៉ាឡេស្ទីនដែលធ្លាប់បានស្នាក់នៅទីនោះក្នុងអំឡុងពេលសង្គ្រាមរវាងប្រទេស អារ៉ាប់ និងអ៊ី ស្រាអែលកាលពីឆ្នាំ១៩៤៨។ សង្គ្រាម នោះបានផ្ទុះ ឡើង បន្ទាប់ពីការប្រកាសឯករាជ្យ របស់ ប្រទេស អ៊ីស្រាអែល។ ជនជាតិ ប៉ាឡេស្ទីន ទាំង នោះ មាន ចំនួន ប្រមាណជា ២០ភាគរយ នៃចំនួន ប្រជាជន សរុបក្នុង ប្រទេស អ៊ីស្រាអែល៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣