ប្រទេសឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងប្រឆាំង ភេរវកម្ម របស់ពួកគេ បានចាប់ ខ្លួនជនសង្ស័យ ដែលជាភេរវករ២នាក់ នៅទីក្រុងម៉ាឡាងភាគខាងកើតខេត្តចាវ៉ា។
លោក អាម៉ាដ រ៉ាម៉ាដាន អ្នក នាំពាក្យ អគ្គ ស្នងការ នគរបាល ជាតិបាន និយាយ នៅ ក្នុង សន្និសីទ សារ ព័ត៌មាន ថា ជន សង្ស័យ មានទំនាក់ ទំនងជា មួយក្រុម សកម្ម ប្រយុទ្ធ ជ្រុលនិយម ចេម៉ាស់ អ៊ីស្លាម៉ីយ៉ាស់ ដែល ហៅកាត់ថា (JI) ត្រូវ បានចាប់ ខ្លួនកាល ពីថ្ងៃអង្គារ។
លោក រ៉ាម៉ាដាន បាន និយាយថា ប៉ូលិសបាន ចាប់ខ្លួនជន សង្ស័យម្នាក់ ផ្សេងទៀត ដែល មានទំនាក់ទំនង ជាមួយ ក្រុម ជ្រុល និយម ក្នុងស្រុក ចាម៉ា អានស្ហារ៉ាត់ ដូឡាស់ កាលពីថ្ងៃពុធ។
អ្នកនាំពាក្យ បាននិយាយថា កម្លាំងប្រឆាំងភេរវកម្មបានរឹបអូសយកភស្តុតាងមួយចំនួនក្នុងអំឡុងពេលវាយឆ្មក់។
ក្រុមភេរវករ ហាមឃាត់ ចេម៉ាស់ អ៊ីស្លាមី យ៉ាស់ ទទួល ខុសត្រូវចំពោះ ការវាយ ប្រហារ ជាច្រើន នៅក្នុង ប្រទេស ដែល ផ្តុំទៅ ដោយ កោះ ក្នុង នោះ មានទាំង ការបំផ្ទុះ គ្រាប់ បែក អត្តឃាត ក្នុងវិហារ មួយ កន្លែង នៅ កណ្តាល ទី ក្រុង ម៉ាកា ហ្សា នៅលើ កោះ សូឡា វ៉េស៊ីកាល ពីឆ្នាំ ២០២១ និង បំផ្ទុះគ្រាប់ បែក អត្តឃាត នៅ វិហារ មួយ កន្លែងនៅ លើកោះ ចា វ៉ា ខាង កើត កាល ពីឆ្នាំ២០១៨ ដែលបាន សម្លាប់ មនុស្សជាច្រើននាក់។ ក្រុម នេះត្រូវបាន ប្រកាស ថាជាអង្គការ ខុស ច្បាប់ កាលពី ឆ្នាំ ២០១៨។
គួររំលឹកផងដែរថា ក្រុមភេរវករហាមឃាត់ ចេម៉ាស់ អ៊ីស្លាមីយ៉ាស់ គឺជាអ្នក នៅពីក្រោយ ការ បំផ្ទុះគ្រាប់ បែកនៅ លើកោះ បាលី កាលពីឆ្នាំ២០០២ ដែល បានសម្លាប់ មនុស្សមិន តិចជាង ២០០នាក់ មកលំហែរ នៅលើកោះនោះ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣