ប្រទេសហ្វីលីពីន៖អ្នកនាំពាក្យយោធាបាននិយាយកាលពីថ្ងៃចន្ទថាកម្លាំងទ័ពហ្វីលីពីនបានសម្លាប់ជនសង្ស័យជាក្រុមឧទ្ទាម ៤នាក់ក្នុងការប៉ះទង្គិចគ្នានៅកណ្តាលប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ។
លោកអនុសេនីយ៍ឯកចេហ្វើសិនម៉ារ៉ីអេណូបាននិយាយថាការប៉ះទង្គិចគ្នារវាងកម្លាំងទ័ពនិងក្រុមបះបោររបស់កងទ័ពកម្លាំងប្រជាជនថ្មី ដែលហៅកាត់ថា NPA មានរយៈពេល ១៥នាទីនៅភាគខាងជើងខេត្តសាមារ។ កម្លាំងទ័ពរកឃើញអាវុធនិង គ្រាប់រំសេវ។
ក្រុមឧទ្ទាម NPA ធ្វើប្រតិបត្តិការប្រឆាំងនឹងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ១៩៦៩។ ពួកគេវាយប្រហារកំណត់គៅលដៅលើតំបន់ ជនបទដាច់ស្រយាល និងបានប៉ះទង្គិចគ្នាជាមួយយោធា។
ទិន្នន័យយោធាបានបង្ហាញថា ក្រុមឧទ្ទាម NPA មានសមាជិកមិនតិចជាង ២,០០០នាក់ ដែលចំនួននេះគឺតិចជាងចំនួន សមាជិករបស់ពួកគេកាលពីឆ្នាំ១៩៨០៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣