កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ៨នាក់

0

ប្រទេសសូម៉ាលី៖ មន្ត្រីយោធាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទថា កម្លាំងទ័ពជាតិសូម៉ាលី ដែលហៅកាត់ថា (SNA) បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប៨នាក់និងបានចាប់ខ្លួនសមាជិកក្រុមសកម្មប្រយុទ្ធ២នាក់ផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាលហ្កាដូដ។

លោកអូម៉េនអាប់ដូឡាហ៊ីដែលជាមន្ត្រីយោធាបានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលីថាក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ២នាក់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា លោក មូកថាមូហាមេដ និងលោក អាសៀ មូហាមេដ។ លោក មូកថា មូហាមេដ គឺជាប្រធានផ្នែកស៊ើបការណ៍នៅតំបន់ហ្កាលហ្កាដូដ។ ចំណែកឯ លោក អាសៀ មូហាមេដ គឺជាអ្នក ទទួលបន្ទុកប្រមូលពន្ធ។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបមិនទាន់អធិប្បាយពីការវាយប្រហារចុងក្រោយនៅភាគកណ្តាលប្រទេសសូម៉ាលីនៅឡើយទេ។ ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីមានការ​វាយ​ប្រហារមួយទៅ​លើ​មូលដ្ឋាន​បេសកកម្ម​ផ្លាស់ប្តូរ​សហភាព​អាហ្រ្វិក​ក្នុង​ប្រទេស​សូម៉ាលី​នៅទី​ក្រុង ប្យូឡា ម៉ារ័រ។ ទី​ក្រុង ប្យូឡា ម៉ារ័រ គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេស សូម៉ាលី ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធធ្លាប់អះអាងថាបានសម្លាប់ទាហានអ៊ូហ្កង់ដាមិនតិចជាង១៣០នាក់កាលពីថ្ងៃទី២៦ ខែឧសភា៕

ប្រភពព័ត៌មាន​ Xinhua ចុះផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here