កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៣០នាក់

0

ប្រទេសសូម៉ាលី៖រដ្ឋាភិបាលប្រទេសសូម៉ាលីបាននិយាយថាកងទ័ពជាតិសូម៉ាលីបាននិយាយថាកាលពីថ្ងៃអង្គារកងទ័ពជាតិបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ៣០នាក់ និងដណ្តើមបានមកវិញនូវរទេះចម្បាំង ៣គ្រឿង បន្ទាប់​ពីមាន​ការ​វាយ​ប្រហារទៅ​លើ​មូលដ្ឋាន​យោធា​ក្នុងទី​ក្រុងម៉ាសាហ្កាវ៉េ នៅភាគ​កណ្តាល​ប្រទេស​សូម៉ាលី។

មន្ត្រីក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍បាននិយាយថាកងទ័ពជាតិមានរបាយការណ៍ចារកម្មជុំវិញចលនារបស់ក្រុមសកម្មប្រយុទ្ធ និង​បាន​ត្រៀម​ខ្លួន​ដើម្បី​រារាំង​ការ​វាយ​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​អង្គារ។

មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅទីក្រុងម៉ូហ្កាឌីស្យុថា កងទ័ពជាតិសូម៉ាលីបានបង្ក្រាបការវាយប្រហារ និងបានបំបែកកម្លាំងរបស់ក្រុមសកម្មប្រយុទ្ធដែលធ្លាប់វាយប្រហារលើមូលដ្ឋានទ័ពជាតិសូម៉ាលីកងទ័ពជាតិសូម៉ាលី ៣នាក់រងរបួសក្នុងអំឡុងពេលប្រតិបត្តិការ ​​​”។

សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្ថែមថាកងទ័ពជាតិដែលគាំទ្រដោយកម្លាំងដៃគូអន្តរជាតិបានបង្កឱ្យក្រុមសកម្មប្រយុទ្ធជាច្រើននាក់រងរបួស​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបបានអះអាងថាបានសម្លាប់កងទ័ពជាតិ៧៣នាក់នៅក្នុងការវាយប្រហារមួយទៅលើមូលដ្ឋានទ័ពជាតិសូម៉ាលី និងបន្តវាយ​ប្រហារ​នៅក្បែរ​តំបន់​ដដែល​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

គួរបញ្ជាក់ផងដែរថាការវាយប្រហារចុងក្រោយបានកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបបានវាយឆ្មក់លើមូលដ្ឋាន​បេសកកម្ម​ផ្លាស់ប្តូរ​សហភាព​អាហ្រ្វិកនៅប្រទេស

សូម៉ាលី ដែលហៅកាត់ថា (ATMIS) ក្នុងតំបន់ បូឡូ ម៉ារ័រ កាលពីសប្តាហ៍មុន ដោយបានសម្លាប់ទាហានមួយចំនួន។ កម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប នៅតំបន់ភាកខាងត្បូង ប៉ុន្តែក្រុមសកម្មប្រយុទ្ធនៅតែបន្តគ្រប់គ្រងលើតំបន់ជនបទមួយចំនួន និងបន្តវាយប្រហារ និងបង្កប់គ្រាប់មីន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here