ប្រទេសកាមេរូន៖យោងតាមប្រភពពីសន្តិសុខនិងអ្នកស្រុកបានបញ្ជាក់កាលពីថ្ងៃអង្គារឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស៥នាក់ក្នុងនោះមានទាំងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់កាលពីយប់រំលងអាធ្រាតថ្ងៃចន្ទនៅក្នុងការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម នៅតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។
ប្រភពពីយោធាជាន់ខ្ពស់មួយរូបបាននិយាយថា ភេរវជននៃក្រុមភេរវកម្មបានចូលទៅដល់តំបន់ មូរ៉ា នៅម៉ោងប្រមាណជា ២:០០ទៀបភ្លឺម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារនិងបានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខចម្រុះដោយបានសម្លាប់មន្ត្រីប៉ូលិសម្នាក់មន្ត្រីគយ២នាក់និងជនស៊ីវិលម្នាក់អ្នកស្រុកបានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរស័ព្ទថាមន្ត្រីគយម្នាក់រងរបួសក្នុងការវាយប្រហារនេះ។
ទាហានបាននិយាយថា “ក្រុមសកម្មប្រយុទ្ធបានវាយប្រហារទៅលើប៉ុស្តិ៍យោធាមួយកន្លែងនៅក្នុងមូលដ្ឋាន ហ្ស៉ីហ្កេក កាលពីល្ងាចថ្ងៃចន្ទ ដោយបានសម្លាប់ទាហានជំទង់ម្នាក់។ យើងកំពុងបន្ថែមកម្លាំងសន្តិសុខនៅក្នុងតំបន់ទាំងមូល។”
ប្រភពបានបន្ថែមឱ្យដឹងថា“នៅក្នុងតំបន់ហ្ស៉ីហ្កេកទាហានរបស់យើងទទួលបានជោគជ័យក្នុងការបង្ក្រាបការវាយប្រហារនេះ និងបានសម្លាប់ក្រុមភេរវករ ២នាក់ និងបានរឹបអូសអាវុធមួយចំនួន។”
ពាក់កណ្តាលនៃតំបន់ហ្វាណ័សក្នុងប្រទេសកាមេរូនរងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត និងវាយឆ្មក់ ពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមចាប់តាំងពីឆ្នាំ ២០១៤៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣