ក្រុមភេរវករ ២នាក់ស្លាប់ ក្នុងប្រតិបត្តិការយោធានៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោធានិយាយថាយ៉ាងហោចណាស់ក្រុមភេរវករ២នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខកាលពីថ្ងៃពុធ ក្នុងប្រតិបត្តិការមួយនៅខេត្តខាយប័រផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ព ប៉ាគីស្ថាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ចារកម្មនៅក្នុងតំបន់ដូសាលី ភាគខាងត្បូងស្រុកវ៉ារ៉ីស្ថាន។ ស្រុកវ៉ារ៉ីស្ថាន​គឺជាស្រុកមួយស្ថិតនៅជាប់ព្រំដែនប្រទេសអាហ្វហ្កានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានតម្រុយថាមានវត្តមានរបស់ក្រុមភេរវករ កម្លាំងសន្តិសុខបានបិទទីតាំងលាក់ខ្លួន និងសម្លាប់សមាជិកក្រុមភេរវករ ២នាក់ នៅក្នុងអំឡុងពេលបាញ់គ្នា។ អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញចេញពីក្រុមភេរវករដែលស្លាប់ទាំងនោះ។

ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថាក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋជាច្រើននាក់៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here