ទាហានម្នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារលើក្រុមយុទ្ធនាការជំងឺស្វិតដៃជើង

0

ប្រទេសប៉ាគីស្ថាន៖ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាទាហានប៉ាគីស្ថានម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារដោយក្រុមភេរវករមិនស្គាល់អត្តសញ្ញាណ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ព ប៉ាគីស្ថានបានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅស្រុក ណ័សវ៉ារ៉ីស្ថាន ជាកន្លែងដែលក្រុមភេរវករមានបំណងរំខានដល់យុទ្ធនាការលុបបំបាត់ជំងឺស្វិតដៃជើងដែលកំពុងដំណើរការ ដោយបាញ់ប្រហារទៅលើសមាជិកនៃក្រុមការងារជំងឺស្វិតដៃជើង។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្ម និងកាលះបង់បែបនេះរបស់ទទាហានក្លាហានរបស់យើងដើម្បីពង្រឹងការតាំងចិត្តរបស់យើងបន្ថែមទៀត”។

គួររំលឹកផងដែរថាយុទ្ធនាការប្រឆាំងជំងឺស្វិតដៃជើងរយៈពេល៥ថ្ងៃដែលធ្វើនៅក្នុងស្រុកចំនួន១២និងបានចាប់ផ្តើមកាលពីថ្ងៃចន្ទក្នុងគោលបំណងចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំមិនតិចជាង ៣,៥ លាននាក់។

បើយោងតាមរបាយការណ៍ថ្មីចេញពីអង្គការសុខភាពពិភពលោកបានបញ្ជាក់ឱ្យដឹងថាករណីជំងឺស្វិតដៃជើងថ្មីទាំងអស់ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីខែមករា ឆ្នាំ២០២១  គឺមកពីស្រុកចំនួន៧នៅភាគខាងត្បូងខេត្ត ខាយប័រ ផាកថុនវ៉ា៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here