ប្រទេសប៉ាគីស្ថាន៖ទាហានប្រទេសប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាទាហានប៉ាគីស្ថាន២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់គ្នាជាមួយក្រុមភេរវករនៅខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ព ប៉ាគីស្ថាន បាននិយាយថាក្រុមភេរវករបានវាយប្រហារកំណត់គោលដៅទៅលើបុស្ត៍ត្រួតពិនិត្យសន្តិសុខដោយការបាញ់ប្រហារទៅលើតំបន់ស៊ីងវ៉ាននៃស្រុកគេចដែលស្ថិតនៅតាមបណ្តាយព្រំដែនរវាងប្រទេសប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង់។
ប្រភព ISPRបានបន្ថែមឱ្យដឹងថា“ដោយសារតែកងទ័ពនៅបុស្ត៍ត្រួតពិនិត្យប្រកាសអាសន្នទើបពួកគេអាចវាយ ប្រហារយ៉ាងក្លៀវក្លាតបតដោយប្រើប្រាស់សព្វាវុធដែលមានទាំងអស់ដែលបង្កឱ្យមានការបាញ់គ្នាយ៉ាងធ្ងន់ធ្ងរ។ កម្លាំងសន្តិសុខបានបណ្តេញក្រុមភេរវករឱ្យដកថយបានដោយជោគជ័យ។”
ទោះបីជាយ៉ាងណាក៏ដោយ ទាហាន ២នាក់បានបាត់បង់ជីវិតក្នុងអំឡុងពេលប្រយុទ្ធគ្នាជាមួយក្រុមភេរវករ។បន្ទាប់ពីមានឧបទ្វហេតុនេះកម្លាំងសន្តិសុខបានបើកប្រតិបត្តិការសម្អាតភ្លាមៗនៅក្នុងតំបន់និងបានទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីរ៉ង់ដើម្បីរារាំងក្រុមភេរវករមិនឱ្យក្រុមភេរវករមានឱកាសរត់គេចខ្លួន។
ខាងយោធាបាននិយាយថាកម្លាំងសន្តិសុខប៉ាគីស្ថាបន្តប្តេជ្ញារារាំងការប៉ុនប៉ងបំផ្លាញសន្តិភាពនិងស្ថិរភាពនៅតាមបណ្តោយព្រំដែនក្នុងខេត្តប៉ាឡូជីស្ថាន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣