មនុស្ស ៦នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅខេត្តផុនចាបនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ត្រូវបានសម្លាប់ និង ២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅក្នុងស្រុក កុត អាដឌូ។ ស្រុក កុត អាដឌូ គឺជាស្រុកមួយស្ថិតនៅ ភាគខាងកើតខេត្តផុនចាប។

លោក មូចាហ៊ីដ ហូសេន អធិការរងនគរបាលស្រុកបានប្រាប់អ្នកយកព័ត៌មានថាហេតុការណ៍ផ្ទុះបានកើតឡើងនៅពេល ដែលសមាជិកក្នុងគ្រួសារជនរងគ្រោះកំពុងរវល់រៀបចំសំណល់ដែកអេតចាយនិងសំណល់ផ្សេងៗក្នុងផ្ទះរបស់ពួកគេនៅតំបន់ដារ៉ា ឌីន ផេនណា។ លោកបន្ថែមថា ស្ត្រី និងកុមារ គឺស្ថិតនៅក្នុងចំណោមជនរងគ្រោះ។

លោកបាននិយាយថា មូលហេតុនិងដំណើរ​ការ​ផ្ទុះ​​ត្រូវ​បាន​កំណត់​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់។

បើតាមរបាយការណ៍ស៊ើបអង្កេតបឋមបានដឹងថាវត្ថុមិនស្គាល់មួយចំនួននៅក្នុងសំណល់ដែកអេតចាយបានបង្កឱ្យមានការផ្ទុះឡើង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ប៉ូលិសនិងក្រុមសង្គ្រោះបាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ។

ក្រោយពីទទួលបានដំណឹងនេះ លោក មូហស៊ីន ណាកវី រដ្ឋមន្ដ្រីប្រចាំការខេត្តផុនចាបបានសម្តែង ភាពសោកសៅចំពោះការ​បាត់បង់​ជីវិត​ដែលជា​សោកនាដកម្មមួយ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ធ្វើ​របាយការណ៍​លម្អិត​អំពី​បញ្ហា​នេះ​៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here