ប្រទេសស៊ុយអែត៖សិស្ស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីមានការវាយប្រហារដោយកាំបិតដែលត្រូវបានរាយការណ៍ថាមានការចូលរួមពីមនុស្សជាច្រើននាក់នៅថ្ងៃទិវាកីឡាមួយក្នុងទីក្រុងអេសស្គីលស្តូណា ប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍។
កម្លាំងនគរបាលជាច្រើនត្រូវបានបញ្ជូនទៅកន្លែងលេងកីឡានៅពេលអាហារថ្ងៃត្រង់ បន្ទាប់ពីមានរបាយការណ៍ពីការឈ្លោះប្រកែកគ្នា។
សាក្សីម្នាក់បានប្រាប់កាសែតអាហ្វថុនប្លាដេតថា ហេតុការណ៍នេះបង្កឡើងដោយមនុស្ស ២ក្រុម ដែលក្នុងមួយក្រុមមានមនុស្សប្រមាណជា ២០នាក់ ហើយសាក្សីបានឃើញយុវជនយ៉ាងហោចណាស់ ២នាក់រងរបួសដោយកាំបិត។
ប៉ូលិសបានបញ្ជាក់ថា មានអាវុធយ៉ាងហោចណាស់មួយដើមត្រូវបានគេប្រើប្រាស់ ប៉ុន្តែប៉ូលិសបានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់អ្នករងរបួស និងស្ថានភាពរបស់ពួកគេទេ។
នាយកសាលានៅទីក្រុងអេស្គីលស្តូណាបានប្រាប់កាសែតដាហ្កែនណាយហេតថ័រថា ពួកគេទាំង ៤នាក់សុទ្ធតែជាសិស្សថ្នាក់ទី៩ និងបានរងរបួសដោយកាំបិត។ គួរបញ្ជាក់ផងដែរថា
ទីក្រុងអេស្គីលស្តូណាស្ថិតនៅចម្ងាយប្រមាណជា ៨៨គីឡូម៉ែត្រពីភាគខាងលិចនៃរាជធានីស្តុកខម។
ប៉ូលិសបានចាត់ទុកហេតុការណ៍នេះថាជាការប៉ុនប៉ងមនុស្សឃាត៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣