ទាហាន ២នាក់ និងក្រុមភេរវករ ២នាក់ស្លាប់ក្នុងហេតុការណ៍ប្រឈមមុខដាក់គ្នា

0

ប្រទេសប៉ាគីស្ថាន៖ យោធានិយាយថា យ៉ាងហោចណាស់ក្រុមភេរវករ ២នាក់ ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប្រឈមមុខដាក់គ្នាជាមួយកម្លាំងសន្តិសុខកាលពីថ្ងៃសៅរ៍ នៅក្នុងស្រុកបានូ ភាគបាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយថា ហេតុការណ៍បាញ់គ្នាបានកើតឡើងក្នុងប្រតិបត្តិឆែកឆេរនៅក្នុងតំបន់ជេនីខែល។

បុគ្គលិករបស់កម្លាំងសន្តិសុខបានសម្លាប់ក្រុមភេរវករ២នាក់ក្នុងអំឡុងពេលបាញ់គ្នានិងបានរឹបអូសអាវុធនិងគ្រាប់រំសេវពីទីតាំងកើតហេតុ។ ទាហានប៉ាគីស្ថាន ២នាក់ស្លាប់បាត់បង់ជីវិត ។

ប្រភពពី ISPR បញ្ជាក់បន្ថែមទៀតថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ាគីស្ថានបានប្តេជ្ញាដើម្បីលុបបំបាត់អំពើភេរវកម្ម៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here