ប៉ូលិសនៅទីក្រុងឡុនដុនដឺរី ទទួលបានសេចក្តីរាយការណ៍អំពីឧបករណ៍គួរឱ្យសង្ស័យនៅតំបន់ក្រេហ្គេន កាលពីល្ងាចថ្ងៃសៅរ៍នេះ។
ប៉ុន្តែពួកគេរកមិនឃើញឧបករណ៍ ឬហេតុផលមិនសមហេតុផលទេ។
ស្នងការប៉ូលិសទីក្រុងឌឺរីនិងស្ត្រាបេនលោក លូកា ម៉ូយ បាននិយាយថា “យើងនៅតែបន្តសាកសួរបន្ថែមនៅព្រឹកនេះ ហើយកំពុងជំរុញសាធារណជនឱ្យមានការប្រុងប្រយ័ត្ន»។
គួររំលឹកដែរថាហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្រ្តីប៉ូលិសម្នាក់រងរបួសពេលចូលរួមអន្តរាគមន៍ក្នុងការប្រកាសអាសន្ននៅក្នុងតំបន់បាល់លីម៉ាក្រូ នៃទីក្រុងនេះ។
ពេលសមត្ថកិច្ចចុះទៅពិនិត្យវត្ថុតាង មានក្រុមយុវជនគប់គ្រាប់បែកសាំង កំប៉ុងថ្នាំលាប និងឥដ្ឋកំបោរស៊ីម៉ង់ត៍មកលើកងកម្លាំង។
សូមបញ្ជាក់ថាប៉ូលិសកំពុងអំពាវនាវស្វែងរកព័ត៌មានទាក់ទងនឹងឧប្បត្តិហេតុទាំងពីរ ខណៈពួកគេនៅបន្តការស៊ើបអង្កេត៕