កម្លាំងសន្តិសុខរឹបអូសអាវុធ និងគ្រាប់រំសេវ នៅប្រទេសអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ ​តាម​ការចេញផ្សាយព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យបានឱ្យដឹងថា កម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានរឹបអូសយកអាវុធ និងគ្រាប់រំសេវមួយចំនួនធំ ក្នុងអំឡុងពេលប្រតិបត្តិការឆែកឆេរ នៅភាគខាងកើតខេត្តកាផីសា។

នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ក្រោយពីទទួលបានតម្រុយ បុគ្គលិករបស់កងទ័ពជាតិបានបើកប្រតិបត្តិការនៅស្រុក​នីចាបកាលពីថ្ងៃសុក្រ និងបានរកឃើញអាវុធ និងគ្រាប់រំសេវ ក្នុងនោះមានទាំងកាំភ្លើងផ្លោង៨២មីលីម៉ែត្រ កាំភ្លើងAK-៤៧ ចំនួន២ដើម គ្រាប់បែកដៃ ១៤គ្រាប់ និងគ្រាប់មីន ៤ដុំ។

ក្នុងប្រតិបត្តិការស្រដៀងគ្នាមួយទៀត កម្លាំងសន្តិសុខបានចាប់ខ្លួនឧក្រិដ្ឋជន ៣នាក់នៅភាគខាងជើងខេត្តបាក និងបានរកឃើញអាវុធ និងគ្រាប់រំសេវ។

រដ្ឋមន្ត្រីប្រចាំការអាហ្វហ្កានីស្ថានបានប្តេជ្ញាប្រមូលអាវុធ និងគ្រាប់រំសេវពីជនណាដែលរស់នៅក្រៅអង្គភាពសន្តិសុខ។

យោងតាមប្រភពពីមន្ត្រីបានឱ្យដឹងថា កម្លាំងសន្តិសុខប្រមូលបានអាវុធ និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ក្នុងនោះមានទាំងរថក្រោះ គ្រាប់ម៉ីស៊ីល និងរថពាសដែក ចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានអំណាចកាលពីខែសីហា ឆ្នាំ២០២១៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here