ប្រទេសកាមេរូន៖ យោងតាមប្រភពយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ ក្រុមភេរវវករបូកូហារ៉ាម ៤នាក់ត្រូវបានសម្លាប់នៅពេលដែលកម្លាំងទ័ពកាមេរូនបានបណ្តេញក្រុមនេះដោយវាយបកវិញដែលចាប់ផ្តើមនៅក្នុងតំបន់ហ្វាណ័ស។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងតំបន់ហ្កូលដាវី។
បើតាមសម្តីមន្ត្រីយោធាក្នុងតំបន់បាននិយាយថាក្រុមសកម្មប្រយុទ្ធដែលប្រដាប់ដោយអាវុធធន់ធ្ងន់បានវាយប្រហារលើបុស្ត៍ត្រួតពិនិត្យទាហានមួយកន្លែងនៅមូលដ្ឋានជួរមុខអស់ជាច្រើនម៉ោងប៉ុន្តែក្រោយមកពួកគេត្រូវបានបណ្តេញចេញដោយកាវាយបកវិញរបស់ក្រុមទាហានដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ៤នាក់ ហើយយកសាកសពទាំងនោះទៅចោលនៅទីសាធារណៈ។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ក្រុមសកម្មប្រយុទ្ធជាច្រើននាក់បានរត់គេចខ្លួនទាំងមានរបួសដោយសារគ្រាប់កាំភ្លើង។ យើងកំពុងតាមចាប់ពួកគេ”។
មន្ត្រីយោធាបានបន្ថែមថា ភាគីកងទ័ពមិនមានអ្នករងរបួសទេ។
បើយោងតាមការបញ្ជាក់ពីរបាយការណ៍សន្តិសុខបានឲ្យដឹងថាក្រុមភេរវករបានបង្កើនការវាយឆ្មក់នៅក្នុងតំបន់កាលពីខែមុន ដោយបានសម្លាប់ជនស៊ីវិល និងទាហានជាច្រើននាក់៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣