ទាហាន ២នាក់ស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហាន និងក្រុមភេរវករ

0

ប្រទេសប៉ាគីស្ថាន៖  យោធាម្នាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យថា បុគ្គលិកយោធា ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុម​ភេរវករក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

យោងតាមបណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានឱ្យដឹងថា ហេតុការណ៍បាញ់គ្នាបានកើតឡើងរវាងកម្លាំងទ័ព និងក្រុមភេរវករកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ក្រុមភេរវករ ២នាក់ និង ២នាក់ផ្សេងទៀតរងរបួស រួមទាំងបណ្តាលឱ្យទាហានជាច្រើននាក់ស្លាប់។

ប្រភពពី ISPR បានបន្ថែមឱ្យដឹងថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីក្រុមភេរវករដែលត្រូវបានសម្លាប់នោះ។ ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕

ប្រភព Xinhua ចេញផ្សាយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here