ហេតុការណ៍ផ្ទុះមួយសម្លាប់មនុស្ស ២នាក់ ក្នុងនោះមានទាំងអភិបាលរងខេត្ត

0

ប្រទេសប៉ាគីស្ថាន៖ លោក ឃ្វារ៉ី ម៉ាហ្សូឌីន អាម៉ាឌី ប្រធាន​ផ្នែក​ព័ត៌មាននិង​វប្បធម៌​ខេត្ត​បាន​បញ្ជាក់ថា មនុស្ស២នាក់ក្នុងនោះមានទាំងអភិបាលរងខេត្តបាកដាកសាននៅភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀតរងរបួសនៅពេលដែលហេតុការណ៍ផ្ទុះបានរញ្ជួយទីរួមខេត្តហ្វាហ្សាបាដកាលពីថ្ងៃអង្គារ។

លោក ម៉ាហ្សូឌីន អាម៉ាឌី ប្រាប់អ្នកយកព័ត៌មានថា “ហេតុការណ៍ផ្ទុះនៅខេត្តហ្វាហ្សាបាដក្នុងថ្ងៃនេះបានសម្លាប់មនុស្ស ២នាក់ ក្នុងនោះមានទាំងលោក ម៉ាឡាវ៉ី នីសារ អាមាដ អាមាឌី អភិបាលខេត្តបាកដាកសាន និងបង្ករបួសដល់មនុស្ស ៦នាក់។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ”។

ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តបានកើតឡើងនៅតំបន់ ខារ៉ាហ៊ី ម៉ាកាម៉ា នៃទីក្រុងហ្វាហ្សាបាដ នៅម៉ោង ៨:១៥នាទីម៉ោងក្នុងតំបន់។

មន្ត្រី​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទាក់​ទង​នឹង​ក្រុមឬចលនា​ណាមួយ​ដែល​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នេះ​ទេ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here