ភេរវករសម្លាប់មនុស្ស ២នាក់ និងចាប់ពង្រត់ ៣០នាក់ ក្នុងសហគមន៍ រដ្ឋកាឌូណា (Kaduna) ប្រទេសនីហ្សេរីយ៉ា

0

ភេរវករបានវាយប្រហារសហគមន៍ម្តងទៀតនៅទីតាំងរដ្ឋាភិបាល ប៊ីនីន ជីវ៉ារី នៃរដ្ឋកាឌូណា ជាកន្លែងដែលពួកគេបានសម្លាប់មនុស្ស ២នាក់ និងចាប់ពង្រត់អ្នកស្រុកប្រមាណជា ៣០នាក់។

ប៉ូលិសនៅកាឌូណាមិនទាន់មានវិធានការណ៍ចំពោះឧប្បត្តិហេតុនេះនៅឡើយទេ ប៉ុន្តែអ្នកភូមិម្នាក់ ឈ្មោះ ម៉ាឡាម អ៊ីសា (Mallam Isa) បាននិយាយថា សហគមន៍ដែលរងផលប៉ះពាល់រួមមាន ស៊ីវ៉ាកា (Shiwaka), អាហ្គូវ៉ាន បាហ្គូឌូ (Unguwan Bagudu) និង សាប៊ុនឡាយ៉ី (Sabonlayi) ។

លោក អ៊ីសា និយាយថាសាកសពជាច្រើនទៀតអាចនឹងត្រូវរកឃើញនៅក្នុងគុម្ពោតព្រៃ បើសិនមានការស្វែងរកហ្មត់ចត់ ។

បើយោងតាមពាក្យសំដីរបស់គាត់  ភេរវករបានវាយប្រហារសហគមន៍ ដោយសារតែអ្នកស្រុកមិនអាចបង់ពន្ធអោយពួកគេ។

“ពួកគេបានវាយប្រហារនៅថ្ងៃចន្ទ ខែមិថុនានេះ នៅម៉ោង ១១:៣០នាទីព្រឹក ខណៈដែលមនុស្សភាគច្រើនទៅកសិដ្ឋានរបស់ពួកគេ។ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការបង់ពន្ធអោយ​ក្រុម​ចោរ»។

លោក​​និយាយ​ថា “ពេល​នេះ កសិករ​ខ្លាច ​មិន​ហ៊ាន​ទៅ​ធ្វើ​ស្រែ​ចម្ការនោះទេ ហើយការ​ខ្វះខាត​ស្បៀង​នឹង​កើត​មាន​ឡើង។ “យើងនៅតែអំពាវនាវដល់លោកប្រធានាធីបតី ទីនូប៊ូ (Tinubu) ថាប្រជាជនរស់នៅក្នុងសហគមន៍របស់យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយក្នុងការដោះស្រាយការគំរាមកំហែងនេះ” ។

“ដោយផ្អែកលើបទពិសោធន៍ ទោះបីជាការបង់ពន្ធត្រូវបានបង់ក៏ដោយ ក៏ក្រុមចោរមិនបញ្ឈប់ការវាយប្រហារលើអ្នកស្រុកស្លូតត្រង់ដែរ”។

គាត់បានបន្តថា “ក្នុងសប្តាហ៍នេះ ការវាយប្រហារជាច្រើនត្រូវបានធ្វើឡើងនៅទីតាំងផ្សេងៗគ្នាដោយក្រុមចោរ ហើយមានជនរងគ្រោះជាច្រើននាក់ដែលមិនត្រូវបានគេរាយការណ៍។ ជាក់ស្តែង រដ្ឋធានី ប៊ីនីន ជីវ៉ារី ត្រូវបានក្រុមចោរប្លន់ពីរដងក្នុងសប្តាហ៍នេះ  ដូច្នេះ​ស្ថានការណ៍​កាន់តែ​តានតឹង​ហើយ“។

LEAVE A REPLY

Please enter your comment!
Please enter your name here