ប្រទេសកាមេរូន៖ ប្រភពព័ត៌មានក្នុងតំបន់ និងសន្តិសុខបានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ទាហានម្នាក់ ត្រូវបានសម្លាប់បន្ទាប់ពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានវាយប្រហារទៅលើប៉ុស្តិ៍យោធាមួយកន្លែងនៅតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅប៉ុស្តិ៍យោធាក្នុងតំបន់ខឺរ៉ាវ៉ា។
មន្ត្រីយោធាក្នុងតំបន់បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានឆ្មក់ចូល និងវាយប្រហារលើបុស្ត៍ដែលមានទាហាននៃកងកម្លាំងវរជនកាមេរូន ៦នាក់ និងកងវរសេនាតូចអន្តរាគមន៍រហ័ស។
ប្រភពបានបន្ថែមថា “ទាហានភ្ញាក់ផ្អើលជាខ្លាំង។ ក្រុមភេរវករលបចូល ហើយធ្វើឱ្យទាហានភ្ញាក់ផ្អើល។ ចំនួនអ្នកស្លាប់អាចនឹងមានចំនួនច្រើនជាងនេះ។”
នេះជាលើកទី៥ហើយដែលក្រុមភេរវករបានវាយប្រហារបុស្ត៍ល្បាតយោធាក្នុងតំបន់ក្នុង
រយៈពេល ២សប្តាហ៍កន្លងមកនេះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣