មន្ត្រីទាហាន ២នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសអ៊ីរ៉ាក់៖   យោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីទាហាន ២នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) នៅភាគខាងជើងខេត្តកឺកុក ប្រទេសអ៊ីរ៉ាក់។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយ​បញ្ជាការ​ប្រតិបត្តិការ​រួម​អ៊ីរ៉ាក់បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ខណៈដែលកម្លាំងទ័ពអ៊ីរ៉ាក់ បានប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បន្ទាប់ពីពួកគេបាញ់ប្រហារទៅលើបុស្ត៍ល្បាតយោធាក្នុងតំបន់អាល់ ដេប៉ីសភាគពាយ័ព្យខេត្តកឺកុក ដែលស្ថិតនៅចម្ងាយប្រមាណជា២៥០គីឡូម៉ែត្រ​ភាគខាងជើងទីក្រុងបាកដាដ។

នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា គណៈកម្មាធិការយោធាម្នាក់បានទៅដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here