ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ១៩នាក់ស្លាប់នៅភាគខាងត្បូងប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យកងទ័ពជាតិសូម៉ាលី បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ១៩នាក់ក្នុងតំបន់ឡូវើរស្ហារប៊ែលនៅភាគខាងត្បូងប្រទេសសូម៉ាលី។

ភ្នាក់ងារសារព័ត៌មានជាតិដែលដកស្រង់ព័ត៌មានចេញពីមន្ត្រីទ័ពបានរាយការណ៍ថា ប្រត្តិបត្តិការត្រូវបានធ្វើឡើងរួមគ្នាដោយកងទ័ពសូម៉ាលី និងកម្លាំងដៃគូអន្តរជាតិរបស់ពួកគេ ដែលឈានទៅដល់ការបំផ្លិចបំផ្លាញយានយន្ត និងអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមយុទ្ធជនអាល់ស្ហាបាប។

ភ្នាក់ងារសារព័ត៌មានជាតិបានបន្ថែមថា ប្រតិបត្តិការនៅតែបន្តដំណើរការ ប៉ុន្តែក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប មិនទាន់អធិប្បាយពីប្រតិបត្តិការយោធាចុងក្រោយនៅភាគខាងត្បូងប្រទេសសូម៉ាលីនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here