ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) ៧នាក់ត្រូវបានសម្លាប់ ដោយកម្លាំងតួកគី ដែលជាការសងសឹកចំពោះការបាញ់រំខានរបស់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី។
មន្ត្រីក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមអ្នកស្លាប់មានសមាជិក YPG ជាន់ខ្ពស់២នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កាលពីពេលព្រឹក សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី បានបាញ់គ្រាប់កាំភ្លើងត្បាល់ឬគ្រាប់រ៉ូកែតបំពានលើបុស្ត៍ត្រួតពិនិត្យសន្តិសុខនៅក្នុងតំបន់ ស៊ិបរិន បេស ភាគខាងជើងប្រទេសស៊ីរី និងតំបន់អនឃ្យូផិននើរនៅភាគខាងត្បូងប្រទេសតួកគី។
គួររំលឹកផងដែរថា ប្រទេសតួកគីចាត់ទុកសមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ជាសាខារបស់គណបក្សពលករឃឺដ (PKK)។ បក្សពលករឃឺដ ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាង៣០ឆ្នាំមកហើយ៕
ប្រភពព Xinhua ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣