ក្មេងម្នាក់ស្លាប់ និង២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះមីនបង្កប់

0

ប្រទេសអាហ្វហ្កានីស្ថាន៖ ក្មេងម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសដោយគ្រាប់មីន ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមបានផ្ទុះឡើងនៅភាគខាងលិចខេត្តហ្ក័រ ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ។

លោក ម៉ាឡាវី អាប់ដូល វ៉ាហ៊ីដ ហាម៉ាស អ្នកនាំពាក្យរដ្ឋបាលខេត្តបាននិយាយថា កាលពីពេលព្រឹក មានក្មេងមួយក្រុមបានរកឃើញឧបករណ៍ម៉្យាងដែលមានរូបរាងដូចតុក្តាក្នុងតំបន់ ផុនបា ហ្កាលមិន នៅទីក្រុង ហ្វីរ៉ូស កូអាស់ និងបានលេងវា។ ប៉ុន្តែឧបករណ៍នោះស្រាប់តែបានផ្ទុះឡើង បណ្តាលឲ្យក្មេងម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងក្មេង២នាក់ផ្សេងទៀតរងរបួស។

លោក ហាម៉ាស បាននិយាយថា ក្មេងដែលរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែនោះដើម្បីព្យាបាលវេជ្ជសាស្រ្ត។

គួររំលឹកផងដែរថា មានហេតុការណ៍ផ្ទុះស្រដៀងគ្នាមួយផ្សេងទៀតបានសម្លាប់ក្មេង ៣នាក់ និងបង្ករបួសដល់ក្មេងម្នាក់​ នៅខេត្តវ៉ាដាក ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពី២សប្តាហ៍មុន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here