យោងតាមប្រភពច្បាស់ការបង្ហាញអំពីរូបភាព នៃហេតុការណ៍គ្រោះថ្នាក់បាក់ធ្លាក់ផ្លូវមួយកំណាត់ ដែលបណ្តាលមកពីអគ្គីភ័យរថយន្តដឹកប្រេងនៅក្រោមផ្លូវហាយវេអន្តររដ្ឋ៩៥ នៅទីក្រុងភីឡាដិលផៃ ក្នុងសហរដ្ឋអាមេរិក។
ហេតុការណ៍នេះមន្ត្រីមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីរថយន្តដឹកប្រេងឆេះនៅខាងក្រោមស្ពាន។
ការដួលរលំមួយកំណាត់នៃផ្លូវល្បឿនលឿន បានបង្កការកកស្ទះដល់ផ្លូវចំនួនបួនសំខាន់ៗនៃតំបន់នេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លើងចាប់ផ្តើមឆាបឆេះនៅម៉ោង ៧:០០នាទី ម៉ោងក្នុងស្រុក ខណៈភ្លើងចរាចរណ៍មានដំណើរការជាធម្មតា។ ក៏ប៉ុន្តែរហូតមកដល់ម៉ោងនេះមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងរបួសណាម្នាក់នោះទេ។
សូមបញ្ជាក់ថា ផ្លូវហាយវេខាងជើង-ខាងត្បូង គឺជាផ្លូវដែលមមាញឹកបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលតភ្ជាប់រដ្ឋមេនទៅរដ្ឋផ្លរីដា និងទីក្រុងធំៗនៅតាមបណ្តោយឆ្នេរខាងកើត។ មន្ត្រីបាននិយាយថា ផ្លូវនៅតែបិទទាំងពីរទិសដៅនៅក្នុងតំបន់ជុំវិញកន្លែងកើតហេតុនៃទីក្រុងភីឡាដិលផៃមួយនេះ៕
ប្រភព BBC ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣