យ៉ាងហោចណាស់មនុស្ស ៤៦នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហារ

0

ប្រទេសកុងហ្គោ៖ ប្រភពព័ត៌មានក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៦នាក់ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទ ក្នុងហេតុការណ៍វាយប្រហារដោយក្រុមកងជីវពលទៅលើ ជំរំជនភៀសខ្លួននៅតំបន់ភាគខាងកើតនៃសាធារណៈរដ្ឋប្រជាធិបតីកុងហ្គោ។

មន្ត្រី​មូលដ្ឋាន​ម្នាក់​សុំមិនបញ្ចេញឈ្មោះបាន​និយាយ​ថា អ្នកប្រយុទ្ធចេញពីក្រុមសហករណ៍សម្រាប់ការអភិវឌ្ឍន៍កុងហ្គោដែលហៅកាត់ថា CODECO បានវាយប្រហារលើជំរំឡាឡា ក្នុង ស្រុកដ្យូហ្កូ នៅខេត្តអ៊ីធួរ៉ី។ សូមបញ្ជាក់ថា CODECO គឺសមាគមន៍សម្ព័ន្ធនៃក្រុមកងជីវពលដែលធ្វើប្រតិបត្តិការនៅក្នុងសាធារណៈរដ្ឋប្រជាធិបតីកុងហ្គោ។

លោកបាននិយាយថា ជនរងគ្រោះភាគច្រើន ក្នុងនោះមានទាំងស្រ្តី និងកុមារជាច្រើន ត្រូវ​បាន​គេ​ដុតឱ្យ​ស្លាប់​ពេល​កំពុង​ដេកលក់។ កង​ទ័ព​របស់​ប្រទេស​នេះ​បាន​ដាក់​ពង្រាយ​​កម្លាំង​នៅ​ក្នុង​តំបន់​ដើម្បី​​បង្ក្រាប​ក្រុម​អ្នក​វាយ​ប្រហារ។

CODECO ដែលសកម្មនៅក្នុងខេត្តអ៊ីធួរ៉ីនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទសម្លាប់ជនស៊ីវិលជាច្រើននាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here