ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ភេរវករម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលប្រតិបត្តិការយោធានៅភាគពាយ័ព្យនៃខេត្ត ខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបាននិយាយថា ហេតុការណ៍បាញ់គ្នានេះបានកើតឡើងរវាងកម្លាំងសន្តិសុខ និងក្រុមភេរវករនៅក្នុងតំបន់ស្ពីនវ៉ាម ភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន។ ស្រុកវ៉ាហ្ស៊ីរ៉ីស្ថានគឺជាស្រុកមួយស្ថិតនៅជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមខ្លឹមសារថា កម្លាំងសន្តិសុខបានចូលរួមយ៉ាងមានប្រសិទ្ធភាពនៅទីតាំងរបស់ក្រុមភេរវករ និងក្រោយពីមានការបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឲ្យសមាជិកភេរវករម្នាក់ស្លាប់។
ប្រភពពី ISPR បានបន្ថែមឱ្យដឹងថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីក្រុមភេរវក។ ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣