នីហ្សេរីយ៉ា៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ២១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ខ្មាន់កាំភ្លើងមួយក្រុមក្នុងទីក្រុងផ្លាថូ កណ្តាលប្រទេសនីហ្សេរីយ៉ា។
លោក ខាឡិប ម៉ាហ្វវ៉ាង អភិបាលក្រុងផ្លាថូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅក្នុងតំបន់រ៉ីយុម និងតំបន់បាគីន ឡាឌី កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្ស ២១នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសក្នុងស្ថានភាពផ្សេងៗគ្នា។
លោកបានបន្តថា ហេតុផលរបស់ខ្មាន់កាំភ្លើងក្នុងការវាយប្រហារនេះគឺគ្មានអ្នកណាដឹងឡើយ ដោយលោកបានប្តេជ្ញាថានឹងដោះស្រាយវិវាទនៃការវាយប្រហារ ការសម្លាប់ ការចាប់ជំរិត និងបញ្ហាសន្តិសុខផ្សេងទៀតដែលកំពុងប្រឆាំងនឹងរដ្ឋ។
លោក ម៉ាហ្វវ៉ាង និយាយថា “ខ្ញុំសូមធានាដល់ប្រជាជនថា យើងកំពុងរៀបចំប្រព័ន្ធសន្តិសុខរបស់រដ្ឋឡើងវិញ ហើយយើងនឹងការពារសន្តិសុខទីក្រុងផ្លាថូ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើរអសន្តិសុខ។”
គួររំលឹកផងដែរថា ការវាយប្រហារប្រដាប់អាវុធបានក្លាយជាការគំរាមកំហែងសុវត្ថិភាពនៅតំបន់ភាគខាងជើង និងតំបន់កណ្តាលប្រទេសនីហ្សេរីយ៉ា៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣