ខ្សែវីដេអូថតដោយឌ្រូន ត្រូវបានចេញផ្សាយបង្ហាញពីទំហំនៃការខូចខាត នៃអគ្គីភ័យនៅជាន់ទី២ នៃអតីតសាលស្នាក់នៅក្នុងទីក្រុងញ៉ូរខេសល។
អ្នកពន្លត់អគ្គីភ័យជាង ៥០នាក់បានពន្លត់អគ្គីភ័យនៅហេនដឺសុនអូលហល ហ៊ាតុន នៅម៉ោងប្រមាណជា ១៤:១៥នាទី កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងហេតុការណ៍នេះក្រុមនាវិកប្រើប្រាស់ឧបករណ៍ចំនួន១០ និងរថយន្តជណ្តើរយន្តពីរគ្រឿងប្រើប្រាស់ជាច្រើនម៉ោងដើម្បីពន្លត់ រហូតដល់គេអាចគ្រប់គ្រងស្ថានការណ៌បាន។
ក្រុមពន្លត់អគ្គីភ័យ និងសេវាសង្គ្រោះនៃធីននិងហ្វែ (TWFRS) បាននិយាយថា អតីតសាលនេះបានទុកនៅទំនេរ។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអគ្គីភ័យនេះ ប៉ុន្តែក្រោយមកគាត់ត្រូវបានប៉ូលិសដោះលែងឲ្យនៅក្រៅឃុំ៕
ប្រភព BBC ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣
ដោយ: ឱក សុវណ្ណារ័ត្ន