ប្រទេសស៊ីរី៖ ហេតុការណ៍ផ្ទុះមីនបង្កប់ដែលបន្សល់ទុកដោយក្រុមភេរវករបង្ករបួសដល់ជនស៊ីវិល ៤នាក់ក្នុងភូមិ ណាបា អាល់ស្ហាកឺ នៅទីក្រុងឃ្វីនេត្រា។
លោក បាស្ហារ ហាឡាវ៉ា នាយកមន្ទីរពេទ្យ ម៉ាថ័ ម៉ាមដូហ្ស អាបាហ្សា ប្រាប់អ្នកយកព័ត៌មាន សាណាក្នុងទីក្រុងឃ្វីនេត្រាថា“ជនស៊ីវិល៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យក្នុងស្ថានភាពរបួសស្រាល ដែលនេះគឺជាលទ្ធផលនៃការផ្ទុះគ្រឿងផ្ទុះកែច្នៃដែលក្រុមភេរវករទុកចោល។”
លោកបានបន្ថែមឱ្យដឹងថា “នៅពេលដែលពួកគេបានមកដល់ ជំនួយដំបូង ការវះកាត់ និងការព្យាបាលត្រូវបានផ្តល់ជូនភ្លាមៗដល់អ្នករងរបួសនៅក្នុងផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់”៕
ប្រភព sana ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣