ក្រុមកងជីវពល QSD ៣នាក់ស្លាប់នៅភាគខាងជើងខេត្តរ៉ាកា

0

ប្រទេសស៊ីរី៖ ក្រុមកងជីវពល៣នាក់ នៃក្រុមកងជីវពលផ្តាច់ខ្លួន QSD ដែលគាំទ្រដោយ

សហរដ្ឋអាមេរិក  ត្រូវបានសម្លាប់នៅពេលដែលគ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើងក្នុងរថយន្តរបស់យោធា ដែលកំពុងដឹកក្រុមកងជីវពលទាំងនោះទៅកាន់ភាគខាងជើងខេត្តរ៉ាកា។

ប្រភពព័ត៌មាននៅក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា គ្រឿងផ្ទុះកែច្នៃដែលត្រូវបានបង្កប់ដោយជនមិនស្គាល់អត្តសញ្ញាណនៅលើដងផ្លូវតភ្ជាប់ទីក្រុងអេន អ៊ីសា និងទីក្រុងថាល អាល់សាមិន នៅភាគខាងជើងខេត្តរ៉ាកា បានផ្ទុះឡើងនៅពេលដែលរថយន្តដែលជាកម្មសិទ្ធរបស់ក្រុមកងជីវពលផ្តាច់ខ្លួន QSD បានធ្វើដំណើរឆ្លងកាត់ ដោយបានសម្លាប់ក្រុមកងជីវពល៣នាក់។

ប្រភពព័ត៌មានបានចង្អុលបង្ហាញថា ក្រុមកងជីវពលផ្តាច់ខ្លួន QSD ដឹកកម្លាំងយកទៅបន្ថែមកម្លាំងទ័ពនៅក្នុងទីក្រុង​អេន អ៊ីសា។ ក្រោយកើតហេតុ ពួកគេបានបិទទីតាំងនោះ និងបានចាប់ផ្តើមត្រួតពិនិត្យរថយន្តដែលធ្វើដំណើរឆ្លងកាត់៕

ប្រភពព័ត៌មាន sana ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here