យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា មន្ត្រីប៉ូលិសម្នាក់ត្រូវចូលខ្លួនទៅតុលាការដោយរងការចោទប្រកាន់ពីបទបង្ខិតបង្ខំ។
លោកស្រី ជេស៊ីកា ស្មីត វ័យ៣២ឆ្នាំ បង្ហាញខ្លួនតាមរយៈតំណភ្ជាប់វីដេអូនៅតុលាការប្រីស្តុល ដែលជាប់ចោទពីបទបង្ខិតបង្ខំ និងបទល្មើសការប្រាស្រ័យទាក់ទងគ្នាដែលមានគំនិតព្យាបាទ។
មន្ត្រីដែលបម្រើការជាមួយប៉ូលិសខោនធីដេវ៉ុន និងខនវ៉ល និងមកពីហេឡេ មិនបានចូលបំភ្លឺចំពោះការចោទប្រកាន់ពីរករណីទៅនាងនោះទេ។
បន្ទាប់មកទៀតតុលាបានបញ្ជូនករណីនេះទៅតុលាការអេកធើរវិញ។
ជាមួយនេះចៅក្រមស្រុកចូអាណា ឌីកសិន បានដោះលែងលោកស្រីស្មីតឱ្យនៅក្រៅឃុំដោយមានការធានា។
សូមបញ្ជាក់ផងដែរថា ករណីបទល្មើសដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងនៅខនវ៉ល អំឡុងខែមករា ឆ្នាំ២០២១ និងខែមិថុនា ឆ្នាំ២០២២។ ប៉ូលិសខោនធីដេវ៉ុន និងខនវ៉ល កាលពីមុនបានបញ្ជាក់ថាលោកស្រីស្មីត ត្រូវបានបញ្ឈរជើងពីការងារចាប់តាំងពីពេលចាប់ខ្លួននាងនៅក្នុងខែសីហាឆ្នាំ២០២២រហូតមកដល់សព្វថ្ងៃនេះ៕
ប្រភព BBC ចុះថ្ងៃទី16 ខែមិថុនា ឆ្នាំ២០២៣
បកប្រែដោយ ឱក សុវណ្ណារ័ត្ន