មន្ត្រីប៉ូលិស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅលើដងផ្លូវ

0

ប្រទេសកេនយ៉ា៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មន្ត្រីប៉ូលិស ៣នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅលើដងផ្លូវដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប កាលពីថ្ងៃអង្គារ ក្នុងស្រុកម៉េនដឺរ៉ាភាគឦសានប្រទេសកេនយ៉ា។

បើយោងតាមរបាយការណ៍សន្តិសុខមានខ្លឹមសារថា មន្ត្រី ៤នាក់បានរងរបួសនៅពេលដែលរថយន្តរបស់ពួកគេរងការវាយប្រហារពីគ្រឿងផ្ទុះកែច្នៃដែលហៅកាត់ថា (IED) នៅតាមដងផ្លូវ បានីសា រ៉ាមូ។

ប៉ូលិស​បាន​និយាយ​ថា រថយន្ត​នេះ​កំពុងអមដំណើរ​រថយន្តក្រុងនៅពេល​មាន​ការ​វាយ​ប្រហារ​ ​កើត​ឡើង។

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបកំពុង​ធ្វើ​ប្រតិបត្តិការ​កម្ទេច​គោលដៅ​ទាំង​ផ្នែក​ភស្តុភារ និង​កម្លាំង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រវាងប្រទេកេនយ៉ា និងប្រទេស​សូម៉ាលី។ កាលពីយប់ថ្ងៃចន្ទ ជំរំប៉ូលិសនៅតំបន់ហ្កូបា វើដ ក្នុងស្រុកម៉េនដឺរ៉ា  ក៏ទទួលរងការវាយប្រហារ បង្កឱ្យមានការប្រយុទ្ធគ្នារវាងប៉ូលិស និងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដែលមានរយៈពេលមិនតិចជាងពីរម៉ោង៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here