កម្លាំងទ័ពជាតិសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ១៣នាក់

0

ប្រទេសសូម៉ាលី៖  កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ១៣នាក់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅមូលដ្ឋានរបស់ក្រុមភេរវករក្នុងតំបន់ ឡូវើរ ចូបា ភាគខាងត្បូងប្រទេសសូម៉ាលី កាលពីថ្ងៃអង្គារ។

លោក អាមិដ អាប់ដូឡាហ៊ី នួ មេបញ្ជាការកងវរសេនាតូចទី១៦ នៃទីបញ្ជាការដាណាបក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិថា កម្លាំងទ័ពបានរកឃើញអាវុធមួយចំនួនក្នុងនោះមានទាំងកាំភ្លើងវែងអាកា៤៧ ចំនួន ៧ដើម និងកាំភ្លើងបាញ់ផ្លោងអាភីជីមួយដើម ក្នុងអំឡុងពេលប្រតិបត្តិការពិសេស។

លោក អាប់ដូឡាហ៊ី មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចំនួន​អ្នក​ស្លាប់​ និង​របួស​របស់​ទាហាននៃកម្លាំងទ័ព​ជាតិ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​នោះ​ទេ។

កម្លាំងសន្តិសុខបានប្តេជ្ញាដើម្បី​ពង្រឹង​ប្រតិបត្តិការ​ទាំង​ផ្លូវអាកាស និង​ជើងគោក ដើម្បី​កម្ចាត់​ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ដែល​បាន​វាយ​ប្រហារលើ​អ្នក​ស្រុក និង​ប្រមូល​លុយ​ខុស​ច្បាប់​ពី​អ្នក​ស្រុក។

បើទោះបីជាមានកំណើនប្រតិបត្តិការសន្តិសុខដែលធ្វើឡើងដោយរដ្ឋាភិបាលសម្ព័ន្ធមិត្តក៏ដោយ ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកម្លាំងសន្តិសុខ

រដ្ឋាភិបាល និងកន្លែងសាធារណៈផ្សេងទៀតដើម្បីផ្តួលរំលំរដ្ឋាភិបាល៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here