ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហាន ប៉ាគីស្ថាន ២នាក់ស្លាប់ដោយសារផ្ទុះគ្រាប់បែកកែច្នៃនៅភាគពាយ័ព្យនៃខេត្ត ខាយប័រ ផាកថុនវ៉ា។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងផ្ទុះកែច្នៃដែលហៅកាត់ថា (IED) បានផ្ទុះឡើងនៅក្នុងតំបន់ស្ពីនវ៉ាម ក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន និងបានសម្លាប់ទាហាន ២នាក់។
ប្រភព ISPR បញ្ជាក់បន្ថែមទៀតថា ប្រតិបត្តិការបោសសម្អាតនៅបន្តដំណើរការដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់។
ពុំទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
ខាងយោធាបាននិយាយថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាដើម្បីលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេស៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣