ចក្រភពអង់គ្លេស៖ យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថា មនុស្ស ២នាក់ស្លាប់ដោយសារការចាក់សម្លាប់នៅមន្ទីពេទ្យ សេនត្រល ម៉ីដលេសស៊ីក នៅភាគពាយព្យនៃទីក្រុងឡុងដ៍ កាលពីរសៀលថ្ងៃពុធ។
ជនរងគ្រោះម្នាក់អាចមានគ្រោះថ្នាក់ដល់អាយុជីវិត ខណៈម្នាក់ទៀតរងរបួសស្រាលដែលមិនគំរាមកំហែងដល់អាយុជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១:២០នាទីរសៀលម៉ោងក្នុងស្រុក។ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។
មន្ទីរពេទ្យបានបើកដំណើរការឡើងវិញហើយ និងកំពុងផ្តល់សេវាជាធម្មតា បន្ទាប់ពីបិទជាបណ្តោះអាសន្ន ។
ប៉ូលិសបានបញ្ជាក់ឱ្យដឹងថា ឧបទ្ទវហេតុនេះមិនត្រូវបានចាត់ទុកថាជាសកម្មភាពភេរវកម្មនោះទេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣