អគារសាសនាកំពុងឆេះនៅទីក្រុងប៉ារីស

0

យោងតាមរបាយការណ៍មានមនុស្ស​៣៧​នាក់​បាន​រង​របួសដែលក្នុងនោះមានបួននាក់រងរបួសធ្ងន់ បន្ទាប់ពីការផ្ទុះដ៏ធំមួយនៅកណ្តាលទីក្រុងប៉ារីស។

ហេតុការណ៍ផ្ទុះនេះកើតឡើង នៅក្នុងអគារសាលារចនា និងទីស្នាក់ការកណ្តាលនៃប្រព័ន្ធអប់រំកាតូលិក នៅក្នុងតំបន់រូសេនហ្សាក់ នៃតំបន់ទីប្រាំនៃរដ្ឋធានីបារាំង។

​បើ​តាម​សាក្សីនៅកន្លែងកើតហេតុ មានក្លិនហ្គាស់ខ្លាំងមុនពេលមានព្រឹត្តិការណ៍ផ្ទុះនេះកើតឡើង។

វីដេអូ​ពី​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ពី​អណ្តាត​ភ្លើង និងផ្សែងខ្មៅក្រាស់នៅកន្លែងកើតហេតុ៕

ប្រភព BBC ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

បកប្រែដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here