ប្រទេសប៉ាគីស្ថាន៖ យោធាម្នាក់បាននិយាយថា ក្រុមភេរវករ ៣នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគពាយ័ព្យនៃខេត្ត ខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់កាលពីថ្ងៃអាទិត្យនៅក្នុងស្រុកដឺរ៉ា អ៊ីសម៉េល ខាន ខណៈដែលភេរវករ ៣នាក់ត្រូវបានសម្លាប់។
ប្រភពពី ISPR បានបន្ថែមឱ្យដឹងថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីក្រុមភេរវករដែលត្រូវបានសម្លាប់នោះ។ ក្រុមភេរវករដែលត្រូវបានសម្លាប់ទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ ប៉ូលិស និងជនស៊ីវិល។ ក្រុមភេរវករទាំងនោះថែមទាំងស្ថិតនៅក្រោមការតាមចាប់ខ្លួនពីបទវាយឆ្មក់លើប៉ូលិសនៅតំបន់គូឡាជី កាលពីខែមេសាឆ្នាំមុនដែលបណ្តាលឱ្យប៉ូលិស ៥នាក់ស្លាប់៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣