ប្រទេសអាហ្វហ្កានីស្ថាន៖ មន្រ្តីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ក្មេង ៣នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសដោយគ្រាប់មីនផ្ទុះឡើងនៅភាគខាងជើងខេត្តហ្វាយ៉ាបប្រទេសអាហ្វហ្កានីស្ថានដែលគ្រាប់មីនទាំងនេះបន្សល់ទុកកាលពីសម័យសង្គ្រាម។
លោកម៉ាឡាវ៉ី ស្ហាមសូឡាស់ ម៉ូហាម៉េដឌី ប្រធានមន្ទីរព័ត៌មាន និងវប្បធម៌ខេត្តបានឱ្យដឹងថាក្មេងមួយក្រុមបានឃើញឧបករណ៍ម៉្យាងដែលមានរូបរាងដូចតុក្តានៅក្នុងស្រុកខ្វាចា សាប ផុស នៃខេត្តហ្វាយ៉ាប នៅរសៀលថ្ងៃអាទិត្យ និងលេងវត្ថុទាំងនោះ ភ្លាមៗវាក៏បានផ្ទុះឡើង ដោយសម្លាប់មនុស្ស ៣នាក់នៅនឹងកន្លែងកើតហេតុ និងមនុស្ស ៣នាក់ផ្សេងទៀតរងរបួស។
ក្មេងដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្រក្បែរនោះដើម្បីទទួលបានការព្យាបាល។គួររំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន មានហេតុការណ៍ស្រដៀងគ្នាមួយដែលបានសម្លាប់បុរសម្នាក់នៅភាគខាងកើតខេត្តវើរដាក ប្រទេសប្រទេសអាហ្វហ្កានីស្ថាន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣