ប្រទេសបារាំង៖ ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងក្រុមបាតុករ

0

យោងតាមខ្សែវីដេអូ ដែលគេចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងក្រុមមនុស្ស នៅក្នុងទីក្រុងម៉ាសេយភាគខាងត្បូងនៃប្រទេសបារាំង។ ខ្សែវីដេអូនេះ គឺបានថតនៅពេលល្ងាចថ្ងៃសៅរ៍ បង្ហាញពីការប៉ះទង្គិចគ្នា ដែលកើតឡើងនៅឡាកាណេប៊ីដែលជាផ្លូវដ៏សំខាន់របស់ទីក្រុងនេះ។

ប្រទេសបារាំងបានរង្គោះរង្គើដោយភាពចលាចលប្រាំយប់ទៅហើយ បន្ទាប់ពីក្រុមប៉ូលិសបាញ់សម្លាប់ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ដែលមានដើមកំណើតនៅអាល់ហ្សេរី ឈ្មោះណាហេល នៅជាយក្រុងប៉ារីសនៃណានធឺរ៕

ប្រភព BBC ចុះផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣

ដោយ ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here