ប្រទេសតួកគី៖ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអាណាដូឡូបានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលិសតួកគីបានចាប់ខ្លួនជនបរទេស ២២នាក់ ដែលជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងទីក្រុងអង់ការ៉ា។
ប្រភពដដែលមានខ្លឹមសារបន្ថែមថា ប៉ូលិសបានធ្វើប្រតិបត្តិការដើម្បីចាប់ខ្លួនជនសង្ស័យ ២៧នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ (IS)។ ប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យនៅតែបន្ត។
ប្រទេសតួកគីបានប្រកាសថា ក្រុមសកម្មប្រយុទ្ធ IS គឺជាក្រុមភេរវករកាលពីឆ្នាំ២០១៣ បន្ទាប់ពីការវាយប្រហារបំផ្ទុះអត្តឃាតដ៏សាហាវជាច្រើន ដោយបានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់។
ក្រោយមកទៀត មានការចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាបន្តបន្ទាប់ ដោយកម្លាំងសន្តិសុខនៅក្នុងទីក្រុងមួយចំនួន៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣