មន្ត្រីប៉ូលិសពីរនាក់រងរបួសដោយគ្រោះថ្នាក់ចររាចរណ៍

0

មន្ត្រីប៉ូលិសពីរនាក់រងរបួស បន្ទាប់ពីរថយន្តរបស់គេបុកគ្នានៅក្នុងទីក្រុងហ្លាស់ហ្គូវ។ គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវក្រូវ នៃហ្សកដានីហិល កាលពីថ្ងៃចន្ទ ម៉ោងប្រមាណជា១៣:១០។

ប៉ូលិសស្កុតឡេនបាននិយាយថា មន្រ្តីទាំង២នាក់ ដែលបុរសម្នាក់វ័យ២៨ឆ្នាំ និងស្ត្រីវ័យ២៩ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យក្សត្រី Elizabeth ដើម្បីសម្រាកព្យាបាល។

ភាគីម្ខាងទៀតមាន បុរស​វ័យ​៦៩​ឆ្នាំ​ជា​អ្នក​បើក​បរ​រថយន្តបើកដំបូលពណ៌​ទឹកប្រាក់​ មិន​មាន​របួសនោះទេ។ អ្នក​នាំ​ពាក្យ​កង​កម្លាំង​បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​កំពុង​បន្ត៕

ប្រភេទ BBC ថ្ងៃទី11 ខែកក្កដា ឆ្នាំ2023

បកប្រែដោយ: លោក ឱក សុវណ្ណារ័ត្ន

LEAVE A REPLY

Please enter your comment!
Please enter your name here