មន្ត្រីប៉ូលិស ៣នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រឿងផ្ទុះនៅប្រទេសម៉ិកស៊ីកូ

0

ប្រទេសម៉ិកស៊ីកូ៖ មន្ត្រីប៉ូលិស ៣នាក់ ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ ក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃ នៅភាគខាងលិចខេត្តចេលីសស្កូ ប្រទេសមិចស៊ិកកូ។

យោងតាមរបាយការណ៍ក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅក្បែររថយន្តដែលក្រុមមន្ត្រីកំពុងបើកបរ។

លោក អ៊ិនរ៉ីកេ អាលហ្វារ៉ូ អភិបាលខេត្តចេលីសស្កូ បានបង្ហោះសារលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា​ ការ​វាយ​ប្រហារ​នេះ​គឺ​ជាសកម្មភាពមិនធ្លាប់មានពីមុនមក​ និងបានបង្ហាញពីសមត្ថភាពរបស់ក្រុមឧក្រិដ្ឋកម្មទាំងនេះ។

គួរបញ្ជាក់ផងដែរថា  របាយការណ៍ក្នុងតំបន់មានខ្លឹមសារបន្ថែមថា ខេត្តចេលីសស្កូគឺជា

មូលដ្ឋានរបស់ក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេស។ ក្រុម​ជួញដូរ​ទាំងនោះមាន​វត្តមាន​នៅ​ក្នុងតំបន់​ធំមួយ​នៃ​ប្រទេសម៉ិកស៊ីកូ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here