ក្មេង ២នាក់ស្លាប់ និងម្នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះមីនបង្កប់

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោកអភិបាលខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ក្មេង ២នាក់ ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសដោយសារផ្ទុះគ្រាប់មីនដែលបន្សល់ទុកកាលពីសម័យសង្គ្រាម នៅខេត្តណានហ្ការហារ ភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃពុធ។

ក្មេងទាំងនោះរកឃើញវត្ថុដែលមានរូបរាងដូចតុក្កតា ហើយក៏លេងវត្ថុនោះ ប៉ុន្តែក្រោយមកវាបានផ្ទុះឡើងភ្លាមៗ បណ្តាលឲ្យក្មេង២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងក្មេងម្នាក់ផ្សេងទៀតរងរបួស នៅក្នុងស្រុកអាឆីន នេះបើយោងតាមសេចក្តីថ្លែងការណ៍។

នេះគឺជាឧបទ្ទវហេតុលើកទីពីរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្រ្គាមនាពេលថ្មីៗនេះ។ គួររំលឹកផងដែរថា មានហេតុការណ៍ផ្ទុះស្រដៀងគ្នាមួយផ្សេងទៀតបានកើតឡើងនៅក្នុងស្រុក ខាវ៉ាចា សាប ផុស នៃខេត្តហ្វាចាប ដោយបានសម្លាប់ក្មេង ៣នាក់ និងបង្ករបួស ៣នាក់ផ្សេងទៀតកាលពី១០ថ្ងៃមុន។

ប្រទេសអាហ្វហ្កានីស្ថានគឺជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​គ្រាប់​មីនបង្កប់ច្រើនបំផុតនៅលើពិភពលោក​។ ជា​រៀង​រាល់​ខែ​ ​ហេតុការណ៍ផ្ទុះគ្រាប់ដែល​បន្សល់​ទុក​ពី​សង្គ្រាមរយៈពេល​បួន​ទសវត្សរ៍​ ​និងសង្គ្រាម​ស៊ីវិលកន្លង​មកបានបង្កររបួស្នាម និងសម្លាប់មនុស្សជាច្រើននាក់ ដែលភាគច្រើនជាកុមារ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី12 ខែកក្កដា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here