មនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅតំបន់វ៉េសបេង

0

ប្រទេសអ៊ីស្រាអែល៖ ក្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនបាញ់ប្រហារចេញពីរថយន្តដែលកំពុងធ្វើដំណើរទៅលើគ្រួសារជនជាតិអ៊ីស្រាអែល នៅខាងក្រៅតំបន់តាំងលំនៅដ្ឋានក្នុងតំបន់វេសប៉េងកាលពីថ្ងៃអាទិត្យ ដោយបានបង្ករបួសដល់បុរសម្នាក់ និងកូនស្រី ២នាក់របស់គាត់។

លោក ម៉ាហ្កេន ដាវីដ អាដុំ នៅផ្នែកសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ ៣៥ឆ្នាំម្នាក់របួសធ្ងន់ និងក្មេងស្រី ២នាក់ ដែលមានអាយុ ១៤ឆ្នាំម្នាក់ និង ៩ឆ្នាំម្នាក់រងរបួសស្រាល ដោយសារត្រូវកំទេចគ្រាប់។

ក្នុងសេចក្តីថ្លែងការណ៍ដែលលើកឡើងដោយយោធាអ៊ីស្រាអែលមានខ្លឹមសារថា ​ហេតុការណ៍នេះកើតឡើងនៅតំបន់ប្រសព្វថេកូ ទីក្រុងបេឡេហេម ភាគខាងត្បូងតំបន់វេសប៉េង។ កម្លាំងទ័ពបានបើកប្រតិបត្តិការតាមចាប់ខ្លួន បន្ទាប់ពីជនដៃដល់រត់គេចចេញពីកន្លែងកើតហេតុ។

ហេតុការណ៍នេះគឺជាហេតុការណ៍ចុងក្រោយបំផុតនៅក្នុងវដ្តនៃអំពើហិង្សាដែលបានយាយីនៅក្នុងតំបន់នេះ។ ទាហានអ៊ីស្រាអែលបានវាយឆ្មក់ជារៀងរាល់ថ្ងៃនៅក្នុងតំបន់វេប៉េង

និងតាមភូមិនានា ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ាឡេស្ទីន។ ទាហានបាននិយាយថា ពួកគេនៅទីនោះដើម្បីចាប់ខ្លួនក្រុមសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារប្រឆាំងប្រទេសអ៊ីស្រាអែល។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ចាប់តាំងពីខែមករា មានមនុស្ស ២៦នាក់ដែលភាគច្រើនគឺជាជនជាតិអ៊ីស្រាអែល ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយចំនួនដែលធ្វើឡើងដោយជនជាតិប៉ាឡេស្ទីន ខណៈដែលជនជាតិប៉ាឡេស្ទីនមិនតិចជាង ១៩០នាក់ ត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល និងអ្នកតាំងទីលំនៅដ្ឋាន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here