កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ២៥នាក់នៅតំបន់និរតី

0

ប្រទេសសូម៉ាលី៖   ក្រុមមន្ត្រីបានបញ្ជាក់ឱ្យដឹងថា កម្លាំងទ័ពជាតិសូម៉ាលី ដែលហៅកាត់ថា (SNA) កាលពីថ្ងៃអង្គារ បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ២៥នាក់ ក្នុងនោះមានទាំងក្រុមសកម្មប្រយុទ្ធជីហាដបរទេសក្នុងតំបន់បាគូល នៅភាគនិរតីប្រទេសសូម៉ាលី

លោកអាប់ដារ៉ាម៉េន យូសូហ្វ អាល់ អាដាឡា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ប្រាប់ភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលីថា កងកម្លាំងគ្រោងនឹងបង្ក្រាបការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធទៅលើជនស៊ីវិលជាច្រើននាក់។

ភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលីដែលដកស្រង់ព័ត៌មានពីលោកអាល់ អាដាឡា បានរាយការណ៍ថា កម្លាំងរបស់យើងបានធ្វើប្រតិបត្តិការដោយជោគជ័យប្រឆាំងនឹងក្រុមភេរវករនៅក្បែរស្រុកវ៉ាជីដ នៅថ្ងៃនេះ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប ២៥នាក់ ក្នុងនោះមានទាំងក្រុមសកម្មប្រយុទ្ធបរទេស ៥នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ”។

ការវាយប្រហារចុងក្រោយប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប បានកើតឡើងនៅរយៈពេលមួយថ្ងៃបន្ទាប់ពីពួកគេបានបើកការវាយប្រហារបំផ្ទុះគ្រាប់បែកទៅលើសលាយោធាចាលឡេ ស៊ីយ៉ាដ នៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ ប្រទេសសូម៉ាលី ជាកន្លែងដែលទាហាន ២៥នាក់ ត្រូវបានសម្លាប់។

បើទោះបីជាបាត់បង់យុទ្ធជនមួយចំនួន ចំពេលមានការវាយលុកឥតឈប់ឈរពីកម្លាំងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិក៏ដោយ ក្រុមសកម្មប្រយុទ្ធអាល់ ស្ហាបាប នៅតែបន្តបង្កើនការវាយប្រហារនៅទូទាំងប្រទេសសូម៉ាលី៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣

 

LEAVE A REPLY

Please enter your comment!
Please enter your name here