ហេតុការណ៍បំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៨នាក់នៅប្រទេសយេម៉ែន

0

ប្រទេសយេម៉ែន៖ ទូរទស្សន៍របស់កងជីវពលហ៊ូធីបានចុះផ្សាយថា មនុស្ស ៨នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅតំបន់កណ្តាលខេត្តម៉ារ៉ីប ក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ។

ភ្នាក់ងារទូរទស្សន៍ស្រង់ព័ត៌មានពីប្រភពអនាមិកបានឱ្យដឹងថា​ ហេតុការផ្ទុះបានកើតឡើងនៅក្នុងផ្ទះរបស់ឈ្មួញអាវុធក្នុងស្រុកម្នាក់នៅតំបន់អាល់ ហាវ៉ី នៃស្រុកអាប៊ីដាស់ ក្នុងខេត្តម៉ារ៉ីប ដោយបានសម្លាប់ឈ្មួញអាវុធ ប្រពន្ធរបស់គាត់ និងកូនទាំង ៥នាក់របស់គាត់។ ចំណែកឯ

ជនរងគ្រោះម្នាក់ផ្សេងទៀត គឺជាអ្នកដែលបានព្យាយាមយកគ្រឿងផ្ទុះចេញពីផ្ទះកើតហេតុ។

អ្នកយកព័ត៌មានបានរាយការណ៍ថា ហេតុការណ៍ផ្ទុះបានបណ្តាលឱ្យផ្ទះរងការខូចខាត។ ការស៊ើបអង្កេតបថមបានបង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទំនង​ជា​បណ្តាល​មក​ពី​ការ​គ្រប់គ្រង​គ្រាប់​មិនបាន​ត្រឹមត្រូវ។

សង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមកើតឡើងកាលពីឆ្នាំ២០១៤ បានបណ្តាលឱ្យប្រទេស

យេម៉ែនគ្មានរដ្ឋាភិបាលកណ្តាលដើម្បីអនុវត្តច្បាប់កាំភ្លើង ដែលជាហេតុនាំឱ្យមានភាពងាយស្រួលក្នុងការកាន់កាប់អាវុធ និងគ្រាប់បែកសម្រាប់កងជីវពល និងបុគ្គលជាច្រើន៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here