ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា ប៉ូលិសម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យខេត្តខាយប័រ ផាកថុនវ៉ា ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ។
លោកអាកថារ ហាយាត ហ្កេនដាផួរ អធិការនៃប៉ូលិសខាយប័រ ផាកថុនវ៉ា បាននិយាយថា
ហេតុការណ៍នេះបានកើតឡើងក្នុងព្រះវិហារអ៊ីស្លាមដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃស្រុកខាយប័រជាកន្លែងដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងក្រោយពីប៉ូលិសបានបញ្ឈប់គាត់នៅច្រកចូល។
ប៉ូលិសខេត្តខាយប័របាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប៉ូលិសដែលត្រូវបានកំណត់ឱ្យប្រចាំការក្នុងតំបន់ទទួលបានព័ត៌មានមួយទាក់ទងនឹងវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុង
តំបន់។ ប្រភពបន្ថែមថា អ្នកបំផ្ទុះគ្រាប់បែកបានព្យាយាមចូលទៅក្នុងព្រះវិហារ និងនៅពេលដែលប៉ូលិសបញ្ឈប់គាត់ គាត់បានរត់ចូលទៅខាងក្នុង និងបានបំផ្ទុះខ្លួនឯង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិសមានខ្លឹមសារបន្ថែមថា “ជ្រុងមួយនៃព្រះវិហារដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះខ្លួនឯងនោះគឺទទេរ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសម្នាក់ដែលរត់តាមចាប់គាត់គឺត្រូវបានសម្លាប់ និងប៉ូលិសជាច្រើននាក់ផ្សេងទៀតរងរបួស”។ ក្រុមសង្គ្រោះ ដែលប្រញាប់រត់ទៅកន្លែងកើតហេតុក្រោយពីមានហេតុការផ្ទុះបាននិយាយថា ជ្រុងមួយនៃព្រះវិហារក៏បានដួលរលំក្នុងហេតុការណ៍ផ្ទុះនោះផងដែរ។
ពុំទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣