យោងតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិប៉ាឡឺម៉ូបានបិទពេញមួយយប់ ខណៈដែលភ្លើងបានឆេះនៅជុំវិញបរិវេណរបស់អាកាសយានដ្ឋាននោះ។ ហេតុការណ៍ភ្លើងឆេះព្រៃនេះ គឺជាភ្លើងឆេះមួយក្នុងចំណោមជាច្រើននៅលើកោះស៊ីស៊ីលី ដែលរាលដាលដោយសារខ្យល់បក់ខ្លាំង។
ភាគខាងត្បូងប្រទេសអ៊ីតាលី បាននឹងកំពុងឡើងកំដៅខ្លាំងជាច្រើនសប្តាហ៍។ កាលពីថ្ងៃចន្ទ សីតុណ្ហភាពក្នុងទីក្រុងប៉ាឡឺម៉ូ បានឡើងដល់កម្រិត៤៧អង្សារសេ៕