ក្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មនុស្ស ៧នាក់ ត្រូវបានសម្លាប់ដោយក្មាន់កាំភ្លើងនៅក្នុងភូមិចំនួន២ ក្នុងរដ្ឋបោជី។

លោកអាមិដ វ៉ាគីលី អ្នកនាំពាក្យក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារកាលពីយប់ថ្ងៃអង្គារទៅលើភូមិហ្ការ៉ា និងភូមិហ្កាមី នៅតំបន់

រដ្ឋាភិបាលនីងហ្គី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងបង្ករបួសដល់មនុស្សមួយចំនួនផ្សេងទៀត។

លោកវ៉ាគីលីបាននិយាយថា ប៉ូលិស និងកម្លាំងទ័ព បានប្រយុទ្ធជាមួយនឹងក្រុមក្មាន់កាំភ្លើង និងបានសម្លាប់ក្មាន់កាំភ្លើង ៣នាក់ ខណៈពេលដែលក្មាន់កាំភ្លើងដែលនៅសេសសល់បានរត់គេចខ្លួនទាំងមានរបួសជាប់ខ្លួន។

លោកបានបន្ថែមថា ទាហានម្នាក់បានរងរបួសក្នុងអំឡុងពេលបាញ់គ្នា និងត្រូវបានបញ្ចូនជាបន្ទាន់ទៅកាន់មន្ទីពេទ្យ។

ការវាយប្រហារប្រដាប់អាវុធគឺជាការគំរាមកំហែងផ្នែកសន្តិសុខចម្បងនៅក្នុងតំបន់ភាគខាងជើង និងតំបន់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឱ្យមនុស្សស្លាប់ និងមានការចាប់ជំរិតមនុស្សជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here