យុវជន ហ្គ្រេតា ធូនបឺក ត្រូវប៉ូលិសចាប់ខ្លួន

0

សកម្មជនអាកាសធាតុ ហ្គ្រេតា ធូនបឺក បានចាប់ខ្លួនចេញពីការតវ៉ាបិទផ្លូវក្នុងទីក្រុងម៉ាល់ម៉ូ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតុលាការស៊ុយអែតពិន័យនាងចំពោះការធ្វើសកម្មភាពស្រដៀងគ្នានេះកាលពីខែមិថុនា។

យុវជន ហ្គ្រេតា ធូនបឺក វ័យ២០ឆ្នាំ បានបដិសេធការចោទប្រកាន់ថា នាងមិនបានគោរពតាមបញ្ជារបស់ប៉ូលីស ក៏ប៉ុន្តែត្រូវបានគេរកឃើញថាមានកំហុស និងបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ២,៥០០ក្រូណាស៊ុយអែតស្មើនឹង២៤០ដុល្លារអាមេរិក។

ក្នុងករណីទាំងពីរលើកនេះ នាងជាក្រុមជាមួយអ្នកតវ៉ាដែលបិទផ្លូវរថយន្តដឹកប្រេង នៅក្នុងកំពង់ផែទីក្រុងម៉ាល់ម៉ូ។

ជាមួយនេះនៅ​ខាង​ក្រៅ​តុលាការ នាងក៏​បាន​និយាយ​ថា “គ្មាន​ជម្រើស​អ្វី ​ក្រៅ​ពី​ការ​បន្តសកម្មភាព​នោះ​ទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here